ដើម្បីធានាសុវត្ថិភាពខ្ពស់ក្នុងការបំពេញការងារ បង្ការហានិភ័យគ្រោះថ្នាក់ជាយថាហេតុ
និងរក្សាគុណភាពបច្ចេកទេសយានយន្តឱ្យបានគង់វង្ស ក្រុមហ៊ុនសូមជម្រាបជូនដល់អ្នកបើកបរ និងបុគ្គលិកទាំងអស់
ត្រូវអនុវត្តនូវវិធានការជាកាតព្វកិច្ចដូចខាងក្រោម៖
១
ត្រួតពិនិត្យឧបករណ៍បច្ចេកទេស ៖ ពិនិត្យប្រព័ន្ធហ្វ្រាំង សំបកកង់ ភ្លើងសញ្ញា កម្រិតប្រេងម៉ាស៊ីន
និងឧបករណ៍សុវត្ថិភាពឱ្យបានហ្មត់ចត់។
២
បំពេញទម្រង់ត្រួតពិនិត្យអនឡាញ ៖ ជ្រើសរើសប្រភេទយានយន្ត (រថយន្ត តុកតុក ឬ ម៉ូតូ)
និងធីកជ្រើសរើសរាល់គ្រប់ចំណុចមុននឹងរក្សាទុក។
៣
រាយការណ៍ភាពមិនប្រក្រតី ៖ រាល់បញ្ហាបច្ចេកទេស ឬការខូចខាត ត្រូវកត់ត្រា
និងរាយការណ៍ជាបន្ទាន់ដើម្បីរៀបចំការជួសជុលទាន់ពេលវេលា។